ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 23:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​ជាប់​ចិត្ត​ស្រឡាញ់​ពួក​សាសន៍​អាសស៊ើរ ជា​ពួក​ចៅហ្វាយ គឺ​ជា​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជិត​ខាង​វា ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​រុងរឿង ហើយ​ជិះ​សេះ សុទ្ធ​តែ​ជា​ពួក​កំឡោះ​យ៉ាង​ចាប់​ចិត្ត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វា​ជាប់​ចិត្ត​ស្រឡាញ់​ពួក​សាសន៍​អាស‌ស៊ើរ ជា​ពួក​ចៅ‌ហ្វាយ គឺ​ជា​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជិត​ខាង​វា ជា​ពួក​ដែល​ស្លៀក‌ពាក់​ដោយ​រុងរឿង ហើយ​ជិះ​សេះ សុទ្ធ​តែ​ជា​ពួក​កំលោះ​យ៉ាង​ចាប់​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ឈ្លក់​ចិត្ត​នឹង​ជន‌ជាតិ​អាស្ស៊ីរី ជា​ទាហាន ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។

សូមមើលជំពូក

អាល់គីតាប

នាង​ឈ្លក់​ចិត្ត​នឹង​ជន‌ជាតិ​អាស្ស៊ីរី ជា​ទាហាន ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។

សូមមើលជំពូក



អេ‌សេ‌គាល 23:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​បាន​ភប់‌ប្រសព្វ​នឹង​សាសន៍​អាសស៊ើរដែរ ដ្បិត​ឯង​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អើ ឯង​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត


អញ​ក៏​បាន​ឃើញ​ថា វា​ត្រូវ​ស្មោក‌គ្រោក​ហើយ​ដែរ បង​ប្អូន​២​នាក់​បាន​ដើរ​តាម​ផ្លូវ​តែ​១


គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា នឹង​ពួក​កូអា ព្រម​ទាំង​ពួក​អាសស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច នឹង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង


នាង​នឹង​ទៅ​តាម​ពួក​សហាយ​របស់​ខ្លួន តែ​នឹង​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ នោះ​នាង​នឹង​សំរេច​ថា អញ​នឹង​វិល​ទៅ​ឯ​ប្ដី​ដើម​វិញ ដ្បិត​នៅ​គ្រា​មុន​នោះ អញ​បាន​ស្រួល​ជាង​សព្វ​ថ្ងៃ​នេះ។