ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 23:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អូហូ‌លីបា ជា​ប្អូន ក៏​ឃើញ​ដូច្នោះ​ដែរ ប៉ុន្តែបាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​ទៅ​ទៀត ដោយ​ជាប់​ចិត្ត​ស្រឡាញ់​គេ ហើយ​ដោយ​ការ​សំផឹង​របស់​វា ដែល​លើស​ជាង​ការ​សំផឹង​របស់​បង​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អូហូ‌លីបា ជា​ប្អូន ក៏​ឃើញ​ដូច្នោះ​ដែរ ប៉ុន្តែ បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​ទៅ​ទៀត ដោយ​ជាប់​ចិត្ត​ស្រឡាញ់​គេ ហើយ​ដោយ​ការ​ពេស្យា​របស់​វា ដែល​លើស​ជាង​ការ​ពេស្យា​របស់​បង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អូហូ‌លីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់​ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​អាក្រក់​លើស​បង​របស់​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ពេល​អូហូ‌លីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់ ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​អាក្រក់​លើស​បង​របស់​ខ្លួន។

សូមមើលជំពូក



អេ‌សេ‌គាល 23:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ប្រហែល​ជា​៣​ខែ​ក្រោយ​មក នោះ​មាន​គេ​ទៅ​ជំរាប​ដល់​យូដា​ថា តាម៉ារ ជា​កូន​ប្រសា​អ្នក​បាន​ធ្វើ​សំផឹង មើល វា​មាន​ទំងន់​ដោយ​ការ​ធ្វើ​សំផឹង​ហើយ នោះ​យូដា​ប្រាប់​ថា ចូរ​នាំ​វា​ចេញ​មក​ដុត​ចោល​ទៅ


មួយ​ទៀតទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្តាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។


មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ


ឯ​នាង​ទាំង​២​នោះ បង​ឈ្មោះ​ថា អូហូ‌ឡា ហើយ​ប្អូន​ឈ្មោះ​អូហូ‌លីបា គេ​ក៏​ត្រឡប់​ជា​របស់​ផង​អញ ហើយ​បង្កើត​បាន​កូន​ប្រុស នឹង​កូន​ស្រី ចំណែក​ឈ្មោះ​គេ នោះ​អូហូ‌ឡា គឺ​ជា​ក្រុង​សាម៉ារី ហើយ​អូហូ‌លីបា គឺ​ជា​ក្រុង​យេរូ‌សាឡិម។