ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 21:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​មនុស្ស​អើយ ចូរ​ឲ្យ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​២ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​២​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​១ ត្រូវ​ឲ្យ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កូន​មនុស្ស​អើយ ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​ពីរ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​ពីរ​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​មួយ ត្រូវ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។

សូមមើលជំពូក

អាល់គីតាប

«កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សំគាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។

សូមមើលជំពូក



អេ‌សេ‌គាល 21:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ នឹង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទំលាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។


ដាវ​នោះ​បាន​ប្រគល់​ដល់​គេ​ឲ្យ​ខាត់​ឲ្យ​ភ្លឺ ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​អ្នក​ដែល​កាប់​សំឡាប់ ដាវ​នោះ​បាន​សំលៀង​ហើយ អើ ក៏​ខាត់​ឲ្យ​ភ្លឺ​ផង ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​គេ


អញ​បាន​តាំង​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង អៃយ៉ា ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សំរាប់​កាប់​សំឡេះ


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា


ដូច្នេះ មើល អញ​បាន​ទះ​ដៃ ដោយ​ព្រោះ​កំរៃ​ទុច្ចរិត​ដែល​ឯង​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្តាល​ឯង​ផង


គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា នឹង​ពួក​កូអា ព្រម​ទាំង​ពួក​អាសស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច នឹង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ‌ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់ របស់​ពូជ‌ពង្ស​អ៊ីស្រាអែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​អំណត់​អត់ ហើយ​ដោយ​អាសន្ន‌រោគ