អេសេគាល 20:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរដំរង់មុខទៅខាងត្បូង ហើយពោលទៅខាងត្បូងនោះ ត្រូវឲ្យទាយទាស់នឹងព្រៃនៅវាលស្រុកត្បូងចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសទាស់នឹងស្រុកខាងត្បូងនោះ ត្រូវថ្លែងទំនាយទាស់នឹងស្រុកព្រៃក្នុងតំបន់ណេកិបចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង! អាល់គីតាប «កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង! |
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីពួកសត្វនៅស្រុកត្បូង គេផ្ទុកទ្រព្យរបស់គេនៅលើខ្នងលាស្ទាវ ហើយផ្ទុកសម្បត្តិរបស់គេ នៅលើបូកសត្វអូដ្ឋ ដឹកនាំកាត់ស្រុកដែលមានសេចក្ដីលំបាក នឹងសេចក្ដីថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក នឹងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលនឹងគ្មានប្រយោជន៍ដល់គេសោះ
អស់ទាំងទីក្រុងនៅស្រុកត្បូងនឹងបិទជិតហើយ ឥតមានអ្នកណានឹងបើកវិញបានឡើយ ពួកយូដាទាំងអស់បានត្រូវដឹកទៅជាឈ្លើយ អើ គេត្រូវដឹកនាំទៅជាឈ្លើយទាំងអស់គ្នាហើយ។
ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង
កូនមនុស្សអើយ ចូរដំរង់មុខឯងទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យទាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
ដូច្នេះ ដោយព្រោះអញនឹងកាត់ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតចេញពីឯង នោះដាវរបស់អញនឹងចេញពីស្រោម ទៅទាស់នឹងគ្រប់ទាំងមនុស្ស ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើង
លំដាប់នោះ ត្រូវឲ្យឯងដំរង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ
ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ លោកប្រាប់ខ្ញុំថា កុំឲ្យទាយទាស់នឹងអ៊ីស្រាអែលឲ្យសោះ ក៏កុំបញ្ចេញពាក្យណាទាស់នឹងពួកវង្សអ៊ីសាកដែរ
គេថា កុំឲ្យទាយឲ្យសោះ អើ ពួកហោរានឹងលែងទាយដល់ពួកយ៉ាងនេះហើយ តែសេចក្ដីដំនៀលនឹងមិនផុតឡើយ
គោលលទ្ធិរបស់ខ្ញុំនឹងធ្លាក់មកដូចជាភ្លៀង ហើយពាក្យសំដីខ្ញុំនឹងចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀង១មេមកលើតិណជាតិទាំងឡាយដែរ