ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចំកួតវិញ។
អេសេគាល 13:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលថ្លែងទំនាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ព្យាការីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីព្រះជាម្ចាស់ឡើយ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ណាពីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីអុលឡោះឡើយ។ |
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចំកួតវិញ។
អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្ដីចំកួតវិញ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាលរបស់អញ
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ
ពីដំណើរពួកហោរា។ ចិត្តនៅក្នុងខ្លួនខ្ញុំត្រូវញាំញីហើយ អស់ទាំងឆ្អឹងខ្ញុំក៏ញ័រ ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចជាមនុស្សដែលស្រាទំពាំងបាយជូរបានឈ្នះហើយ ដោយព្រោះព្រះយេហូវ៉ា ហើយដោយព្រោះព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់
រួចហោរាយេរេមានិយាយទៅហោរាហាណានាថា នែ ហាណានា ចូរស្តាប់ឥឡូវចុះ ព្រះយេហូវ៉ាមិនបានចាត់ប្រើអ្នកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះសេចក្ដីកំភូតវិញ
ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្ដីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត នឹងសេចក្ដីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ
ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកស្រីៗដែលដេរកែបកំណល់ភ្ជាប់ នៅកួយដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សំរាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ ឯងរាល់គ្នារកចាប់ព្រលឹងរបស់សាសន៍អញដូច្នេះ នោះតើនឹងអាចជួយសង្គ្រោះព្រលឹងគេដែលមកឯឯងឲ្យរស់នៅបានឬ
កូនមនុស្សអើយ ចូរទាយទាស់នឹងពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវឲ្យទាយប្រាប់គេ គឺពួកអ្នកគង្វាលនោះឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនឯង តើមិនត្រូវឲ្យពួកអ្នកគង្វាលនោះ ឃ្វាលហ្វូងចៀមវិញទេឬអី
គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង នឹងសេចក្ដីសំអប់ដ៏ជាខ្លាំង
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្តងទៀត
វេទនាដល់អ្នករាល់គ្នា ពួកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះចេញទៅហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយក៏ហាមឃាត់ដល់ពួកអ្នក ដែលកំពុងតែរកចូល មិនឲ្យគេចូលដែរ។
ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ
អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ នឹងសេចក្ដីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ
ប៉ុន្តែ គេមិនមានសេចក្ដីចំរើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្ដីខ្លៅល្ងង់របស់អ្នកទាំង២នោះដែរ។