នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរជិតលោក ក៏និយាយឡើងថា បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះនឹងធ្វើឲ្យរលំទៅហើយ។
អេសេគាល 13:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលអញនឹងសំរេចសេចក្ដីក្រោធរបស់អញ នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកដោយល្បាប់ផងដែរ រួចអញនឹងនិយាយនឹងឯងរាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើង នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកបាយអដែរ យើងនឹងនិយាយមកអ្នករាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ អាល់គីតាប យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ |
នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរជិតលោក ក៏និយាយឡើងថា បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះនឹងធ្វើឲ្យរលំទៅហើយ។
ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សំឡាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ
លុះដល់លាក់មិនកំបាំងទៀត នោះក៏យកកូនទូក ដែលធ្វើពីដើមបបុស មកពរជ័រលាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូកនាំយកទៅបណែ្តតនៅកណ្តាលគុម្ពត្រែងនាមាត់ទន្លេ
បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់ឯងរាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ដែលស្រាប់តែបាក់ចុះមកភ្លាម១រំពេច
ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ នឹងសេចក្ដីអំណត់អត់ នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ នឹងសេចក្ដីអំណត់នោះឯង
គឺយ៉ាងនោះដែលអញនឹងរំលំកំផែង ដែលឯងរាល់គ្នាបានបូកដោយល្បាប់នោះ អញនឹងរលំចុះដល់ដី ឲ្យឫសបានបើកឲ្យឃើញ កំផែងនោះនឹងរំលំចុះ ហើយឯងរាល់គ្នានឹងសាបសូន្យទៅ នៅកណ្តាលនោះផង ដូច្នេះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលទាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញការជាក់ស្តែងពីសេចក្ដីសុខសំរាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។