ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 10:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សណ្ឋាន​មុខ​របស់​តួ​ទាំង​នោះ គឺ​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ ព្រម​ទាំង​ភាពនឹង​តួ​ទាំង​នោះ​ផង គ្រប់​គ្នា​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សណ្ឋាន​មុខ​របស់​តួ​ទាំង​នោះ គឺ​ដូច​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ សត្វ​ទាំង​នោះ​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចេរូប៊ីន​ទាំង​នោះ​មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ចេរូប៊ីន​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​នោះ​មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។

សូមមើលជំពូក



អេ‌សេ‌គាល 10:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​៥​ខែ​អាសាធ ឆ្នាំ​ទី​៣០ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ នោះ​មេឃ​ក៏​របើក​ឡើង ហើយ​ខ្ញុំ​ឃើញ​ការ​ជាក់‌ស្តែង​ពី​ព្រះ


ឯ​ភាព​នៃ​មុខ​តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​៤​មាន​មុខ​ជា​សិង្ហ​ខាង​ស្តាំ ទាំង​៤​ក៏​មាន​មុខ​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​៤​មាន​មុខ​ជា​ឥន្ទ្រី​ដែរ


គ្រប់​គ្នា​ក៏​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​បែរ​ឡើយ


ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​បែរ​ឡើយ


កាល​ណា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​ខាង ឥត​ងាក​បែរ​ទៅ​ឯ​ណា​ក្នុង​កាល​ដែល​កំពុង​តែ​ទៅ​នោះ​ឡើយ គឺ​ទិស​ណា​ដែល​ដំរង់​ទៅ នោះ​ទាំង​អស់​ក៏​ទៅ​តាម ឥត​ងាក​បែរ​ទៅ​ឯ​ណា​ឡើយ


គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស


លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង នាំ​ទៅ​ឯ​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ឃើញ​នៅ​មាត់​ទ្វារ​កំផែង មាន​មនុស្ស​២៥​នាក់ ហើយ​នៅ​កណ្តាល​អ្នក​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​យ្អាសានា ជា​កូន​អ័ស៊ើរ ហើយ​ពេឡាធា ជា​កូន​បេណាយ៉ា ទាំង​២​នាក់​ជា​ចៅហ្វាយ​លើ​បណ្តាជន


នោះ​ក៏​ដូច​ជា​ការ​ជាក់‌ស្តែង ដែល​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​ការ​ជាក់‌ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​មក ដើម្បី​បំផ្លាញ​ទី​ក្រុង ការ​ជាក់‌ស្តែង​ទាំង​នោះ ដូច​ជា​ការ​ជាក់‌ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នេះ​ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ


តើ​មាន​អ្នក​ណា ដែល​មាន​ប្រាជ្ញា ឲ្យ​យល់​សេចក្ដី​ទាំង​នេះ​បាន ឬ​មាន​គំនិត​វាង‌វៃ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ទាំង​នេះ​ផង ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ចំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚