អេសេគាល 10:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាចេរូប៊ីនទៅឯណា នោះកង់ក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាប ដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចេរូប៊ីនទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលចេរូប៊ីនទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។ អាល់គីតាប ពេលម៉ាឡាអ៊ីកាត់មានស្លាបទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលម៉ាឡាអ៊ីកាត់មានស្លាបទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។ |
កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃតួមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។
ហើយក៏ឮសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះ ដែលប៉ះគ្នា នឹងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង