ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ នឹងគោនោះ មានក្បាច់រំយោល
អេសេគាល 10:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាមានមុខ៤ មុខទី១ជាមុខដូចជាចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខសិង្ហ ហើយមុខទី៤ជាមុខឥន្ទ្រី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាមានមុខបួន មុខទីមួយជាមុខដូចជាចេរូប៊ីន មុខទីពីរជាមុខមនុស្ស មុខទីបីជាមុខសិង្ហ ហើយមុខទីបួនជាមុខឥន្ទ្រី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ អាល់គីតាប ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន។ មុខទីមួយដូចមុខម៉ាឡាអ៊ីកាត់មានស្លាប មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ |
ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ នឹងគោនោះ មានក្បាច់រំយោល
គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ នឹងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ
គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស
បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ
ឯតួទី១ ស្រដៀងនឹងសត្វសិង្ហ តួទី២ ស្រដៀងនឹងកូនគោ តួទី៣ មានមុខដូចជាមនុស្ស ហើយតួទី៤ ស្រដៀងនឹងឥន្ទ្រីដែលហើរ