អេសេគាល 10:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទៅ នោះក៏ទៅទាំង៤ខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលដំរង់ទៅ នោះទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាទៅ ក៏ទៅទាំងបួនខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលតម្រង់ទៅ ទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេ ដោយឥតងាករេឡើយ។ អាល់គីតាប ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ម៉ាឡាអ៊ីកាត់មានស្លាបបែរទៅគេ ដោយឥតងាករេឡើយ។ |
នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ គឺវិញ្ញាណរបស់វាក៏ទៅកន្លែងដដែល កង់ទាំងនោះបានលើកឡើងអមទៅ ពីព្រោះវិញ្ញាណរបស់តួមានជីវិត ក៏នៅក្នុងកង់ដែរ
តួទាំងនោះមានដៃនៃមនុស្ស នៅក្រោមស្លាបគ្រប់ទាំង៤មុខ ឯមុខនឹងស្លាបទាំងប៉ុន្មានរបស់តួទាំងនោះគឺយ៉ាងដូច្នេះ
ឯភាពនៃកង់ទាំង៤នោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់១នៅក្នុងកង់១ទៀត
ឯសណ្ឋានមុខរបស់តួទាំងនោះ គឺជាមុខដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារ ព្រមទាំងភាពនឹងតួទាំងនោះផង គ្រប់គ្នាបានហើរត្រង់ទៅខាងមុខរៀងខ្លួន។