អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ
អេសាយ 41:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ ព្រះគម្ពីរខ្មែរសាកល អ្នកនោះដេញចាប់ពួកគេ ក៏ទៅហួសដោយសុវត្ថិភាព តាមផ្លូវដែលជើងរបស់ខ្លួនមិនដែលជាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដេញតាមពួកគេ លោកឆ្លងកាត់ទ័ពរបស់គេ ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។ អាល់គីតាប គាត់ដេញតាមពួកគេ គាត់ឆ្លងកាត់ទ័ពរបស់គេ ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ ជើងរបស់គាត់ក៏មិនបាច់ជាន់ដីដែរ។ |
អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ
តើអ្នកណាបានធ្វើ ហើយសំរេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ
អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសំរាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។