គេលីយករូបនោះទៅដំកល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ អើ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ គង់តែមិនចេះតបឆ្លើយ ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាទៅបានឡើយ។
អេសាយ 41:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាអញនឹងសួរ នោះនឹងអាចឆ្លើយ១ម៉ាត់បានឡើយ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលយើងសង្កេតមើល គ្មាននរណាឡើយ; ក្នុងចំណោមពួកវា គ្មានទីប្រឹក្សាដែលអាចផ្ដល់ចម្លើយមកវិញបានឡើយ នៅពេលយើងសួរពួកវា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាយើងនឹងសួរ នោះនឹងអាចឆ្លើយមួយម៉ាត់បានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ ឬឆ្លើយនឹងសំណួរ ដែលយើងសាកសួរនោះទេ។ អាល់គីតាប យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ ឬឆ្លើយនឹងសំណួរ ដែលយើងសាកសួរនោះទេ។ |
គេលីយករូបនោះទៅដំកល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ អើ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ គង់តែមិនចេះតបឆ្លើយ ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាទៅបានឡើយ។
ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ
ទ្រង់ឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សំរាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ទ្រង់បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ទ្រង់ក៏ទប់ទល់ទ្រង់
អញក៏រកមើល តែគ្មានអ្នកណានឹងជួយសោះ អញបានអស្ចារ្យពីការដែលគ្មានអ្នកណានឹងជួយទប់ទល់ ដូច្នេះដើមដៃរបស់អញបាននាំសេចក្ដីសង្គ្រោះមកឯអញ ហើយសេចក្ដីឃោរឃៅរបស់អញបានទប់ទល់អញ
អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅ នោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ