អេសាយ 37:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល នឹងពន្លកខ្ចី គឺដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ នឹងស្រែពេញដោយស្រូវដែលមិនទាន់ចាស់ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកក្រុងទាំងនោះខ្សោយកម្លាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី គឺដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រូវដែលក្រៀមស្វិតមិនទាន់ទុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក វាក៏ក្រៀមអស់ទៅ។ អាល់គីតាប អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក វាក៏ក្រៀមអស់ទៅ។ |
ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល នឹងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ នឹងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកំឡាំង
សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនដែលដុះធំឡើងផង
ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។
វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ
នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្រីៗ គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដែលទ្រង់ជន្លពីលើគេ
ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
ចូរឡើងទៅលើអស់ទាំងកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ពីព្រោះខ្នែងទាំងនោះមិនមែនជារបស់ផងព្រះយេហូវ៉ាទេ
តែឯងរាល់គ្នាបានដំកើងខ្លួនទាស់នឹងអញ ដោយសារមាត់ឯង ព្រមទាំងចំរើនពាក្យរបស់ឯងទាស់នឹងអញផង អញបានឮហើយ
កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ
ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ
ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ