ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎
អេសាយ 10:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ ព្រះគម្ពីរខ្មែរសាកល ម៉ាតមេណាបានរត់គេចហើយ អ្នកដែលរស់នៅកេប៊ីមក៏ភៀសខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នា អ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។ អាល់គីតាប អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នា អ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។ |
ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎
នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម