ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះបើ​សិន​ជា​មាន​មនុស្ស​១០​នាក់​សល់​នៅ​ក្នុង​ផ្ទះ​១ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​មាន​មនុស្ស​ដប់​នាក់​សល់​នៅ​ក្នុង​ផ្ទះ​មួយ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​នៅ​សេស‌សល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​នៅ​សេស‌សល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។

សូមមើលជំពូក



អេម៉ុស 6:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន


ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។


ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុំ​ផ្ទះ​ទាំង​៤​ជ្រុង រំលំ​ទៅ​លើ​កូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច ដើម្បី​មក​ជំរាប​លោក។


លោក​បង្កើត​បាន​កូន​ប្រុស៧ នឹង​កូន​ស្រី​៣


ផល​ចំរើន​នៃ​ពួក​គ្រួ​គេ​នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​ទៅ​បាត់​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់


សូម​ឲ្យ​ពូជ​វា​ត្រូវ​ផុត​ចេញ លុះ​ដល់​ដំណ​ជាន់​ក្រោយ សូម​ឲ្យ​ឈ្មោះ វា​ត្រូវ​សូន្យ​បាត់​ទៅ


ចូរ​ចាត់‌ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ​ឡើយ


ពី​ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​នឹង​បំបាត់​កូន​ក្មេង​ពី​ខាង​ក្រៅ ហើយ​ពួក​កំឡោះៗ​ពី​ផ្លូវ​ចេញ


ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​១​ពាន់​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១​រយ​វិញ ហើយ​ទី​ក្រុង​ដែល​មាន​១​រយ​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១០​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទេ។


អញ​មិន​កាត់​ពួក​ឯង​ទាំង​អស់​ចេញ​ពី​អាសនា​អញ​ទេ ចំណែក​អ្នក​ដែល​អញ​មិន​កាត់​ចេញ នោះ​នឹង​បាន​សំរាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​ឯង ហើយ​នឹង​បញ្ឈឺ​ចិត្ត​ឯង​វិញ ឯ​ពូជ​ដែល​ចំរើន​នៅ​ក្នុង​គ្រួ​ឯង គេ​នឹង​ស្លាប់​ទៅ ពី​កាល​កំពុង​នៅ​ពេញ​វ័យ