ដ្បិតស្រុកនេះមានពេញដោយមនុស្សដែលប្រព្រឹត្តកំផិត ហើយស្រុកក៏យំសោកដោយព្រោះសេចក្ដីបណ្តាសា អស់ទាំងទីឃ្វាលសត្វ នៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្ដីអាក្រក់ ហើយគេប្រើអំណាចសំរាប់តែការទុច្ចរិតទេ
ហូសេ 7:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសុទ្ធតែជាពួកកំផិតទទេ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានដុតឲ្យក្តៅហើយ គាត់លែងវាចភ្លើងចាប់តាំងពីវេលាដែលច្របាច់ម្សៅ ដរាបដល់បានដោរឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសុទ្ធតែជាមនុស្សផិតក្បត់ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានបន្ថែមកម្ដៅ ចាប់ពីពេលច្របាច់ម្សៅ រហូតដល់ម្សៅដោរឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស ចាប់ពីពេលគាត់រៀបចំម្សៅ រហូតដល់ពេលដែលម្សៅដោរឡើង។ អាល់គីតាប ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស ចាប់ពីពេលគាត់រៀបចំម្សៅ រហូតដល់ពេលដែលម្សៅដោរឡើង។ |
ដ្បិតស្រុកនេះមានពេញដោយមនុស្សដែលប្រព្រឹត្តកំផិត ហើយស្រុកក៏យំសោកដោយព្រោះសេចក្ដីបណ្តាសា អស់ទាំងទីឃ្វាលសត្វ នៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្ដីអាក្រក់ ហើយគេប្រើអំណាចសំរាប់តែការទុច្ចរិតទេ
ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ
ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរទៅអេះ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់
នោះគេនឹងស៊ីតែមិនបានឆ្អែតទេ ក៏នឹងប្រព្រឹត្តសេចក្ដីកំផិត តែឥតបានចំរើនគ្នាដែរ គឺដោយព្រោះគេបានលែងប្រយ័តចំពោះព្រះយេហូវ៉ាទៅ។
រាស្ត្រអញគេសូមសេចក្ដីប្រឹក្សាចំពោះដុំឈើ គឺជាឈើផ្សងរបស់គេដែលឲ្យគេយល់វិញ ដ្បិតនិស្ស័យនៃការកំផិតបានឲ្យគេប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិត ដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ
មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា
សេចក្ដីអំនួតរបស់អ្នករាល់គ្នាមិនល្អទេ តើមិនដឹងថា ដំបែតែបន្តិចអាចនឹងធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬអី
ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ