នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ
ហូសេ 12:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ក៏មានអំណាចលើទេវតា ហើយលោកបានឈ្នះផងលោកបានយំ ហើយអង្វរដល់ទ្រង់ ក៏ប្រទះឃើញនៅត្រង់បេត-អែល នៅទីនោះទ្រង់ក៏មានបន្ទូលមកយើងរាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះយេហូវ៉ា ជានាមដ៏ជាទីរំឭករបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានបោកចំបាប់ជាមួយទេវតា គាត់បានឈ្នះទេវតានោះ រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។ គាត់បានជួបព្រះជាម្ចាស់នៅបេតអែល គឺនៅទីនោះហើយដែលព្រះអង្គ មានព្រះបន្ទូលមកកាន់គាត់ ។ អាល់គីតាប គាត់បានតស៊ូជាមួយម៉ាឡាអ៊ីកាត់ គាត់បានឈ្នះម៉ាឡាអ៊ីកាត់នោះ រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។ គាត់បានជួបអុលឡោះនៅបេតអែល គឺនៅទីនោះហើយដែលទ្រង់មានបន្ទូល មកកាន់គាត់។ |
នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ
យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ
កាលយ៉ាកុបបានត្រឡប់មកពីប៉ាដាន់-អើរ៉ាមហើយ នោះព្រះទ្រង់លេចមកឯគាត់ម្តងទៀត ព្រមទាំងប្រទានពរដល់គាត់
៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរ នៅជាដរាប ឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់
ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ
អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ