ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មិន​បាន​ប្រែ​ចិត្ត​ចោល​ការ​កាប់​សំឡាប់ មន្ត‌អាគម កំផិត នឹង​ការ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​មិន​បាន​កែប្រែចិត្ត​ពី​ឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬ​ការលួចប្លន់​របស់​ខ្លួន​សោះឡើយ​៕

សូមមើលជំពូក

Khmer Christian Bible

ហើយ​ពួកគេ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​សម្លាប់​មនុស្ស​ ពី​មន្ដអាគម​ ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពី​អំពើ​លួច​ប្លន់​របស់​ពួកគេ​នោះ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ក៏​មិន​បាន​ប្រែ​ចិត្ត​ពី​ការ​កាប់​សម្លាប់ អំពើ​មន្ត​អាគម អំពើ​សហាយ​ស្មន់ និង​អំពើ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​នោះ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​ឃាត‌កម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាស‌ចាក​សីលធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​ពុំ​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត ឈប់​ប្រព្រឹត្ដ​អំពើ​ឃាត‌កម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាស‌ចាក​សីល‌ធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​នោះ​ដែរ។

សូមមើលជំពូក



វិវរណៈ 9:21
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត នឹង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម​តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន


តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ


ឯ​ឯង​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ នឹង​ស្រី​សំផឹង​អើយ ចូរ​មក​ជិត​នេះ​ចុះ


ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​បណ្តាជន គេ​នឹង​បង្រៀន​មនុស្ស​ជា​ច្រើន ប៉ុន្តែ គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវនឹង​ភ្លើង ព្រម​ទាំង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​ជាន់​ជា​យូរ​ថ្ងៃ​ផង


ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ


ក្រែង​កាល​ណា​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក សេចក្ដី​កំផិត នឹង​សេចក្ដី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។


ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក


វា​ក៏​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក​ផង


ក៏​មាន​អំណាច​បាន​ប្រគល់​ឲ្យ​វា នឹង​ធ្វើ​ឲ្យ​រូប​សត្វ​នោះ​មាន​ខ្យល់​ដង្ហើម ដើម្បី​ឲ្យ​បាន​ចេះ​និយាយ ហើយ​អំណាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​សត្វ​នោះ ត្រូវ​ស្លាប់​ផង


ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ នឹង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង


មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិត​ខ្លួន។


ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ


ដែល​ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​របស់​សេចក្ដី​កំផិត​នៃ​វា


សំលៀក‌បំពាក់​របស់​ស្ត្រី​នោះ​មាន​ពណ៌​ស្វាយ ហើយ​ក្រហម ក៏​តែង​ដោយ​មាស ត្បូង​មាន​ដំឡៃ ហើយ​នឹង​កែវ‌មុក្តា ព្រម​ទាំង​កាន់​ពែង​មាស ដែល​ពេញ​ដោយ​សេចក្ដី​ស្មោក‌គ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង


ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ីឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»


ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។


ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ


តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្ត‌អាគម ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង​នឹង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​២​វិញ។


ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។


រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយ‌សារ​សេចក្ដី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស នឹង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ