ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ នឹងថ្នាក់ទី៣
លោកុប្បត្តិ 8:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក ព្រះគម្ពីរខ្មែរសាកល លុះផុតសែសិបថ្ងៃទៀត ណូអេក៏បើកបង្អួចរបស់ទូកធំដែលគាត់បានធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សែសិបថ្ងៃក្រោយមកទៀត លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកធំដែលលោកបានធ្វើ អាល់គីតាប សែសិបថ្ងៃក្រោយមក ណុះហ៍បានបើកបង្អួចទូកធំដែលគាត់បានធ្វើ |
ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ នឹងថ្នាក់ទី៣
ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន