គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ
លោកុប្បត្តិ 8:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច ព្រះគម្ពីរខ្មែរសាកល ទឹកបានថយចេញពីលើផែនដីជាលំដាប់ លុះផុតមួយរយហាសិបថ្ងៃ ទឹកក៏បានស្រកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកបានស្រកចុះពីផែនដីជាដរាប លុះផុតពីមួយរយហាសិបថ្ងៃទៅ ទឹកក៏ថយចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកបានស្រកចុះពីផែនដីបន្តិចម្ដងៗ កម្ពស់ទឹកចាប់ផ្ដើមថយចុះ នៅថ្ងៃទីមួយរយហាសិប។ អាល់គីតាប ទឹកបានស្រកចុះពីផែនដីបន្តិចម្តងៗ កំពស់ទឹកចាប់ផ្តើមថយចុះ នៅថ្ងៃទីមួយរយហាសិប។ |
គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ
ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។