ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង
លោកុប្បត្តិ 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វជើង៤ទាំងស្អាតទាំងមិនស្អាត នឹងសត្វស្លាប ហើយសត្វលូនវារនៅដីគ្រប់មុខ ព្រះគម្ពីរខ្មែរសាកល សត្វជើងបួនបរិសុទ្ធ និងសត្វជើងបួនដែលមិនបរិសុទ្ធ ព្រមទាំងបក្សាបក្សី និងអស់ទាំងសត្វដែលលូនវារលើដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសត្វជើងបួនក្នុងចំណោមសត្វដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាប និងសត្វលូនវារគ្រប់ប្រភេទនៅលើដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី អាល់គីតាប មានសត្វទាំងឡាយពីចំណោមសត្វហាឡាល់ និងសត្វមិនហាឡាល់ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី |
ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង
គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត
ទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ នឹងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់
ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង
ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី
ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ