លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
លោកុប្បត្តិ 7:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក ព្រះគម្ពីរខ្មែរសាកល ទឹកជន់ឡើង ហើយកើនឡើងយ៉ាងខ្លាំងលើផែនដី ទូកធំក៏អណ្ដែតលើផ្ទៃទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំនន់នោះមានកម្លាំងក្រៃលែង ក៏កាន់តែចម្រើនឡើងលើសលុបនៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើផ្ទៃទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកជន់កាន់តែខ្លាំងឡើងៗ កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្ដែតពីលើផ្ទៃទឹក។ អាល់គីតាប ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។ |
លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗនៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ
ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ
សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
ហើយទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ នឹងពួកពលសេះ ហើយនឹងពលទ័ពផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រតាមពួកកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាមួយសោះឡើយ