ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត
លោកុប្បត្តិ 7:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត ព្រះគម្ពីរខ្មែរសាកល សត្វដែលមកនោះ ក៏ចូលទៅទាំងឈ្មោលទាំងញីនៃគ្រប់ទាំងសាច់ ដូចដែលព្រះបានបង្គាប់ណូអេ រួចព្រះយេហូវ៉ាក៏បិទឲ្យគាត់នៅខាងក្នុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសត្វទាំងអស់ដែលចូលទៅនោះ ក៏ចូលទាំងឈ្មោលទាំងញីគ្រប់ពូជសត្វ ដូចព្រះបានបង្គាប់មកលោកណូអេ រួចព្រះយេហូវ៉ាក៏បិទទ្វារទូកជិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។ អាល់គីតាប គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចអុលឡោះបានបង្គាប់មកណុះហ៍ រួចហើយអុលឡោះតាអាឡាក៏បិទទ្វារទូកនោះទៅ។ |
ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត
លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
មើល ទ្រង់រំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ទ្រង់រាំងផ្លូវដល់មនុស្ស ហើយគ្មានអ្នកណាអាចនឹងបើកបានឡើយ
ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ
តែកំពុងដែលនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ
កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ
ព្រះដ៏គង់នៅអស់កល្បជានិច្ច ទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានបន្ទូលថា ចូរបំផ្លាញគេចុះ។
គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ