រួចទ្រង់មានបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ
លោកុប្បត្តិ 46:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកហ្វូងសត្វនឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេបាន ពីកាលនៅស្រុកកាណាន នាំទៅស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបនឹងពូជគាត់ទាំងអស់គ្នា ព្រះគម្ពីរខ្មែរសាកល ពួកគេក៏យកហ្វូងសត្វរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដែលរកបាននៅដែនដីកាណាន ហើយទៅអេហ្ស៊ីប។ យ៉ាកុប និងពូជពង្សទាំងអស់របស់គាត់ដែលនៅជាមួយគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងពូជពង្សរបស់លោកទាំងអស់ដែលនៅជាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ អាល់គីតាប គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ យ៉ាកកូបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ |
រួចទ្រង់មានបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ
គាត់បាននាំ ទាំងកូនប្រុស កូនស្រី នឹងចៅទាំងប៉ុន្មាន ហើយពូជពង្សទាំងអស់ទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។
ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ
ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កាលដើមដំបូងរាស្ត្រអញបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ
គឺដែលពួកឰយុកោយើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំក៏បាននៅស្រុកនោះជាយូរឆ្នាំដែរ ឯពួកសាសន៍អេស៊ីព្ទគេបានធ្វើបាបដល់យើងខ្ញុំ នឹងពួកឰយុកោយើងខ្ញុំផង
ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ
ពួកឰយុកោឯងបានចុះទៅនៅស្រុកអេស៊ីព្ទ មានតែគ្នា៧០នាក់ទេ តែឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានចំរើនពួកឯង ឲ្យមានគ្នាសន្ធឹក ដូចជាផ្កាយលើមេឃវិញ។
រួចត្រូវថ្លែងប្រាប់ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯងថា ឰយុកោទូលបង្គំលោកជាសាសន៍អើរ៉ាម ដែលដើរសាត់ព្រាត់ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះបានត្រឡប់ជាសាសន៍១យ៉ាងធំ ហើយខ្លាំងពូកែ មានគ្នាជាច្រើនវិញ
រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប នឹងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប នឹងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ
គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកឰយុកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេនឹងអើរ៉ុន ឲ្យទៅនាំពួកឰយុកោ នៃអ្នករាល់គ្នាចេញ ពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ