អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ នឹងរបស់គេទាំងអស់មកផង
លោកុប្បត្តិ 46:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលណាផារ៉ោនមានបន្ទូលហៅបងប្អូនទៅសួរពីរបររកស៊ី ព្រះគម្ពីរខ្មែរសាកល កាលណាផារ៉ោនកោះហៅអ្នករាល់គ្នា ហើយសួរថា: ‘អ្នករាល់គ្នាមានមុខរបរអ្វី?’ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាផារ៉ោនមានរាជឱង្ការហៅបងៗ ហើយសួរថា "តើអ្នករាល់គ្នាមានមុខរបរអ្វី?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាព្រះចៅផារ៉ោនកោះហៅបងៗទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី?” អាល់គីតាប កាលណាស្តេចហ្វៀរ៉អ៊ូនកោះហៅបងៗ ទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី” |
អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ នឹងរបស់គេទាំងអស់មកផង
រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី