ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ
លោកុប្បត្តិ 46:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនចៅរបស់រ៉ាជែលដែលនាងបង្កើតឲ្យយ៉ាកុបទាំងអស់មាន១៤នាក់។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនចៅរបស់រ៉ាជែលដែលនាងបានបង្កើតឲ្យយ៉ាកុប មានទាំងអស់ ១៤ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (អ្នកទាំងនេះជាកូនចៅរបស់រ៉ាជែល ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប ទាំងអស់មានដប់បួននាក់)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះជាកូនដែលលោកស្រីរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។ អាល់គីតាប អ្នកទាំងនោះជាកូនដែលរ៉ាជែល បានបង្កើតជូនយ៉ាកកូប។ កូន និងចៅរបស់រ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។ |
ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ