ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
លោកុប្បត្តិ 46:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប នឹងស៊ីមរ៉ុន ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់អ៊ីសាខារ មានថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ូន។ អាល់គីតាប កូនប្រុសរបស់អ៊ីសាខារមាន ថូឡា ពូវ៉ាយ៉ូប និងស៊ីមរ៉ូន។ |
ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល
ខាងពួកកូនចៅអ៊ីសាខារ នោះមានមនុស្សដែលស្គាល់សម័យអាចនឹងដឹងជាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមាន២០០នាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់
ឯពួកសាប់យូល៉ូន នោះក៏ថា ឱសាប់យូល៉ូនអើយ ចូរអរសប្បាយក្នុងកាលដែលឯងចេញទៅ ហើយអ៊ីសាខារអើយ ចូរអរសប្បាយនៅក្នុងត្រសាលឯងចុះ