ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ជំរាប​ឪពុក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ ហើយ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ផង ត្រូវ​ឲ្យ​ប្រញាប់​ទៅ​នាំ​យក​ឪពុក​ខ្ញុំ​ចុះ​មក​ឯ​ណេះ​កុំ​ខាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ប្រាប់​ឪពុក​អំពី​អស់ទាំង​ភាពរុងរឿង​របស់ខ្ញុំ​នៅ​អេហ្ស៊ីប និង​អ្វីៗ​ទាំងអស់​ដែល​ពួកបង​បាន​ឃើញ ហើយ​ប្រញាប់​នាំ​ឪពុក​ចុះមក​ទីនេះ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​បងៗ​ជម្រាប​ឪពុក​ខ្ញុំ ពី​គ្រប់​សេចក្ដី‌រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ និង​ពី​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​បងៗ​បាន​ឃើញ។ ចូរ​ប្រញាប់​ទៅ​នាំ​លោក​ឪពុក​របស់​ខ្ញុំ ចុះ​មក​ទី​នេះ​កុំ​បង្អង់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​បងៗ​រៀប​រាប់​ជម្រាប​លោក​ឪពុក​ឲ្យ​បាន​ជ្រាប​ផង​ថា ខ្ញុំ​មាន​មុខ​តំណែង​ធំ​យ៉ាង​ណា​នៅ​ស្រុក​អេស៊ីប​នេះ និង​ឲ្យ​គាត់​បាន​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់​ដែល​បងៗ​បាន​ឃើញ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​ឲ្យ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។

សូមមើលជំពូក

អាល់គីតាប

សូម​បងៗ​រៀប​រាប់​ជម្រាប​លោក​ឪពុក​ឲ្យ​បាន​ដឹង​ផង​ថា ខ្ញុំ​មាន​មុខ​តំណែង​ធំ​យ៉ាង​ណា​នៅ​ស្រុក​អេស៊ីប​នេះ និង​ឲ្យ​គាត់​បាន​ដឹង នូវ​អ្វីៗ​ទាំង​អស់​ដែល​បងៗ​បាន​ឃើញ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​ឲ្យ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល​ភ្នែក​បង​រាល់​គ្នា នឹង​ភ្នែក​បេន‌យ៉ាមីន ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​ជាក់​ថា គឺ​ជា​មាត់​របស់​ខ្លួន​ខ្ញុំ​នេះ​ហើយ​ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា


ឱ​ព្រះវរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក


រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក


ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ