ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ នឹង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​តបថា​៖ “បុរស​នោះ​សាកសួរយ៉ាងលម្អិត​អំពី​ពួកយើង និង​អំពី​ក្រុមគ្រួសារ​របស់ពួកយើង​ថា​: ‘តើ​ឪពុក​របស់ពួកឯង​នៅ​រស់​ឬទេ​? តើ​ពួកឯង​មាន​ប្អូនប្រុស​ឯទៀត​ឬទេ​?’។ ដូច្នេះ ពួកយើង​ក៏​ប្រាប់​លោក​តាម​សំណួរ​ទាំងនេះ​។ តើ​ពួកយើង​អាច​ដឹងច្បាស់​យ៉ាងដូចម្ដេច​ថា លោក​នឹង​និយាយថា​: ‘ចូរ​នាំ​ប្អូនប្រុស​របស់ពួកឯង​ចុះមក’ នោះ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ឆ្លើយ​ថា៖ «លោក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​ល្អិត​ល្អន់​ណាស់ អំពី​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​របស់​យើង​ថា "តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ? តើ​មាន​ប្អូន​ម្នាក់​ទៀត​ឬ​ទេ?" យើង​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​លោក​តាម​សំណួររបស់​លោក។ ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​យើង​ដឹងបាន​ថា លោក​នោះ​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ចុះ​ទៅ​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​តប​វិញ​ថា៖ «លោក​បាន​ជំរិត​សួរ​ចម្លើយ​ពួក​កូន ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ‌សន្ដាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​លោក។ ពួក​កូន​មិន​នឹក​ស្មាន​ថា លោក​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​តប​វិញ​ថា៖ «គាត់​បាន​ជំរឹត​សួរ​ចម្លើយ​ពួក​កូន​ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ​សន្តាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​គាត់។ ពួក​កូន​មិន​នឹក​ស្មាន​ថា គាត់​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​រាល់​គ្នា​មាន​ឪពុក​តែ​១ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់​ពិត មិន​មែន​ជា​ពួក​លប​សង្កេត​ទេ


នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​១២​នាក់ ជា​កូន​មាន​ឪពុក​តែ​១​នៅ​ស្រុក​កាណាន មើល សព្វ​ថ្ងៃ​នេះ កូន​ពៅ​បាន​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​១​ទៀត​មិន​នៅ​ទេ


គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់ ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ


តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ


នោះ​អ៊ីស្រាអែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត


លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្របាទ​ថា តើ​មាន​ឪពុក​មាន​បង​ប្អូន​ឬ​ទេ