ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​បាន​យក​ប្រាក់​ផ្សេង​សំរាប់​នឹង​ទិញ​ស្បៀង​អាហារ​នៅ​ដៃ​យើង​ខ្ញុំ​ដែរ យើង​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ដាក់​ប្រាក់​នោះ​ទៅ​ក្នុង​បាវ​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើងខ្ញុំ​បាន​យក​ប្រាក់​ផ្សេងទៀត​ចុះមក​ក្នុង​ដៃ​របស់យើងខ្ញុំ ដើម្បី​ទិញ​ស្បៀងអាហារ​ដែរ​។ យើងខ្ញុំ​មិន​ដឹង​ថា​អ្នកណា​ដាក់​ប្រាក់​របស់យើងខ្ញុំ នៅក្នុង​បាវ​របស់យើងខ្ញុំ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​បាន​យក​ប្រាក់​ផ្សេងទៀត​មក​ជាមួយ​ដែរ ដើម្បី​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​មិន​ដឹងថា អ្នក​ណា​បាន​ដាក់​ប្រាក់​នោះនៅ​ក្នុង​បាវ​របស់​យើង​ខ្ញុំ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។

សូមមើលជំពូក

អាល់គីតាប

ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ​ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ នឹង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ


ហើយ​យក​ប្រាក់​១​ជា​២​នៅ​ដៃ​ឯង​រាល់​គ្នា​ទៅ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​លោ​គេ​ច្រឡំ


រួច​កាល​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​សំណាក់ នោះ​យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​របស់​យើង​ខ្ញុំ​គ្រប់​ចំនួន​នៅ​ក្នុង​បាវ​រៀង​ខ្លួន ឥឡូវ​យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​នៅ​ដៃ​យើង​ខ្ញុំ​នេះ


តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ