រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
ចូរយកប្អូនប្រុសរបស់ពួកឯងទៅដែរ ហើយក្រោកឡើងត្រឡប់ទៅជួបបុរសនោះវិញចុះ។
ចូរនាំប្អូនរបស់ឯង ហើយធ្វើដំណើរទៅជួបលោកនោះចុះ
ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបលោកនោះទៅ។
ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបអ្នកនោះទៅ។
តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។
ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោគេច្រឡំ
សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។