តែយ៉ាកុបប្រកែកថា ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល
លោកុប្បត្តិ 43:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ នឹងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ នឹងគ្រាប់ចំបក់ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ៊ីស្រាអែលឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “បើដូច្នេះ ចូរធ្វើបែបនេះ: ចូរដាក់ផលល្អពីស្រុកនេះក្នុងបាវរបស់ពួកឯង ហើយនាំចុះទៅជូនបុរសនោះជាជំនូនចុះ គឺថ្នាំកំញានបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និងគ្រាប់អាល់ម៉ុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្ដែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ អាល់គីតាប អ៊ីស្រអែល ជាឪពុកនិយាយទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនអ្នកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្តែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ |
តែយ៉ាកុបប្រកែកថា ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល
រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ នឹងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ
សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។
គេក៏យកជំនូនទាំងនោះ នឹងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប
ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់
ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ នឹងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ នឹងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត
គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ នឹងលាកាត់ តាមកំណត់រាល់តែឆ្នាំ
ទ្រង់ ហើយនឹងទូលបង្គំមានសេចក្ដីសញ្ញានឹងគ្នាមកហើយ ព្រមទាំងព្រះបិតាទូលបង្គំ នឹងព្រះបិតារបស់ទ្រង់ផង នោះនែ ទូលបង្គំផ្ញើដង្វាយ ជាប្រាក់មាសមកថ្វាយដល់ទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សេចក្ដីសញ្ញា ដែលទ្រង់មានចំពោះប្អាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យគេថយពីទូលបង្គំចេញ
ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម
អ័ហាសក៏យកមាសនឹងប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យផ្ញើទៅថ្វាយជាដង្វាយ ដល់ស្តេចស្រុកអាសស៊ើរ
គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ នឹងដង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន
ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែលថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ
សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង៣ថ្ងៃ ឯខ្ញុំ នឹងពួកស្រីបំរើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ
ឯពួកស្តេច គេនឹងនាំយកដង្វាយមកថ្វាយទ្រង់ ដោយយល់ដល់ព្រះវិហារនៃទ្រង់ ដែលនៅក្រុងយេរូសាឡិម
ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា នឹងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ
ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច
ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស
មនុស្សដែលឥតមានប្រាជ្ញាគេទទួលចាប់ដៃ ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។
មនុស្សជាច្រើន នឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។
អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្ដីឃោរឃៅដែរ។
ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង ល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប ទាំងឡាយ
គឺទេព្វិរូនឹងរមៀត ដើមកន្ធាយហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរ នឹងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាង សំខាន់ទាំងអស់
៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ៗធ្វើដូចជាប្រើសឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚
តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។
ពួកស្រុកដេដាន់ជាអ្នកជំនួញនឹងឯង ដៃឯងបានលក់ដូរនៅកោះជាច្រើន ហើយគេបានដឹកភ្លុក នឹងឈើគ្រញូងមកឲ្យឯងវិញ
ស្រុកយូដា នឹងអ៊ីស្រាអែល គេជាអ្នកលក់ដូរនឹងឯង គេយកស្រូវសាលីពីស្រុកមីនីត បង្អែម ទឹកឃ្មុំ នឹងប្រេង ហើយប្រទាលមុខសះមកដូរនឹងទំនិញរបស់ឯង
ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែនឹងឯង គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានដំឡៃគ្រប់មុខ នឹងមាស ដូរនឹងទំនិញរបស់ឯង
តែអញបានប្រាប់ឯងរាល់គ្នាហើយថា ឯងរាល់គ្នានឹងទទួលស្រុករបស់គេទុកជាមរដក អញនឹងឲ្យស្រុកនោះទៅជាកេរអាករដល់ឯងរាល់គ្នា ជាស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបានញែកឯងចេញពីអស់ទាំងសាសន៍ដទៃហើយ
នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។
រីឯជំនូននេះដែលខ្ញុំម្ចាស់ ជាអ្នកបំរើរបស់លោក បាននាំយកមកជូន នោះសូមចែកឲ្យដល់ពួកកំឡោះដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ
តែសូលឆ្លើយថា បើសិនជាយើងទៅ តើយើងមានអ្វីយកទៅជូនលោក ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណប់របស់ព្រះនោះទេ តើនៅមានអ្វីដែរឬទេ