គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
លោកុប្បត្តិ 42:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រ៉ាយរ៉ាប់ជំរាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា ព្រះគម្ពីរខ្មែរសាកល លុះមកដល់យ៉ាកុបឪពុករបស់ពួកគេនៅដែនដីកាណាន ពួកគេក៏ប្រាប់គាត់អំពីការទាំងអស់ដែលកើតឡើងដល់ពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានមកជួបលោកយ៉ាកុប ជាឪពុកនៅស្រុកកាណានហើយ គេក៏រៀបរាប់ប្រាប់លោកពីគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់គេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកគេបានទៅជួបជុំនឹងលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់លោកនូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។ អាល់គីតាប ពេលពួកគេបានទៅជួបជុំនឹងយ៉ាកកូប ជាឪពុកនៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់គាត់នូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។ |
គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
ដូច្នេះ កាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបំរើលោក នោះយើងខ្ញុំក៏ជំរាបគាត់តាមពាក្យរបស់លោកម្ចាស់
ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ