លោកុប្បត្តិ 42:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ ព្រះគម្ពីរខ្មែរសាកល ពួកគេមិនដឹងថាយ៉ូសែបស្ដាប់បាននោះទេ ពីព្រោះមានអ្នកបកប្រែរវាងពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនដឹងថា លោកយ៉ូសែបស្តាប់បានទេ ព្រោះមានអ្នកបកប្រែជូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំដឹងថា លោកយ៉ូសែបស្ដាប់បានទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ អាល់គីតាប ពួកគេពុំដឹងថា យូសុះស្តាប់បានទាំងអស់ទេ ដ្បិតពេលគាត់និយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ |
នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ ឥឡូវឈាមវាបានទារវិញហើយ
គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
មើលភ្នែកបងរាល់គ្នា នឹងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា
ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ