តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ
លោកុប្បត្តិ 41:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគួរស្រូវតូចៗក៏លេបគួរស្រូវធំថ្លោសល្អទាំង៧នោះទៅ រួចផារ៉ោនទ្រង់តើនឡើង ហើយមើល នោះជាសុបិនទេ ព្រះគម្ពីរខ្មែរសាកល កួរស្រូវស្កកទាំងនោះក៏លេបកួរស្រូវប្រាំពីរថ្លោសៗ ហើយមានគ្រាប់ពេញនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង ហើយមើល៍! វាជាសុបិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កួរស្រូវតូចៗក៏លេបកួរស្រូវធំថ្លោសល្អទាំងប្រាំពីរនោះអស់ទៅ រួចផារ៉ោនក៏តើនឡើង ហើយមើល៍ នោះជាសុបិនទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។ អាល់គីតាប កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។ |
តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ
មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត
លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ នឹងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។
រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត នឹងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។