លោកុប្បត្តិ 41:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសេចក្ដីនេះឯងដែលទូលបង្គំបានទូលដល់ទ្រង់ព្រះករុណាថា សេចក្ដីដែលព្រះរៀបនឹងធ្វើ នោះទ្រង់បានសំដែងឲ្យទ្រង់ព្រះករុណាជ្រាបហើយ ព្រះគម្ពីរខ្មែរសាកល “គឺសេចក្ដីនេះឯងដែលខ្ញុំព្រះបាទបានទូលផារ៉ោនថា ព្រះបានឲ្យផារ៉ោនទតឃើញអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីនេះហើយទូលបង្គំបានទូលថ្វាយព្រះករុណា គឺព្រះបានបង្ហាញឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលព្រះអង្គបម្រុងនឹងធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះចៅផារ៉ោន ទូលបង្គំទើបនឹងទូលព្រះករុណាស្រាប់ហើយ ថាព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ដែលព្រះអង្គបម្រុងនឹងធ្វើ អាល់គីតាប សូមជម្រាបស្តេចហ្វៀរ៉អ៊ូន ខ្ញុំទើបនឹងជម្រាបរួចហើយថា អុលឡោះបានបង្ហាញឲ្យស្តេចដឹងអំពីហេតុការណ៍ ដែលអុលឡោះបំរុងនឹងធ្វើ |
យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ
យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ
ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសំរេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។
គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។