លោកុប្បត្តិ 38:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ៊ើរ កូនច្បងយូដា ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ៊ើរកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាក៏សម្លាប់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ អ៊ើរ កូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ប្រហារគាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ អាល់គីតាប អ៊ើរដែលជាកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡាទេ ដូច្នេះ អុលឡោះក៏ដកជីវិតគាត់ទៅ។ |
ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសំរែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល
រួចអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសំឡាប់កូននាងដែរឬ
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ នឹងសេឡា ជាកូនទាំង៣ ដែលកូនស្រីរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយទ្រង់ក៏សំឡាប់ចោលទៅ
ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណំម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប នឹងគ្រូគាថា ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើន នៅព្រះនេត្រព្រះយេហូវ៉ាជាហេតុដែលបណ្តាលឲ្យព្រះមានសេចក្ដីក្រោធ
តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
ឯពួកកូនចៅយូដា គឺអ៊ើរ១ ហើយនឹងអូណាន់១ ឯអ៊ើរ ហើយនឹងអូណាន់នេះ គេបានស្លាប់ទៅនៅស្រុកកាណាន
បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែគេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល