រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង
លោកុប្បត្តិ 32:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ក្រោកឡើងទាំងយប់ នាំយកប្រពន្ធទាំង២ នឹងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ ព្រះគម្ពីរខ្មែរសាកល នៅយប់ដដែលនោះ គាត់ក៏ក្រោកឡើង ហើយនាំប្រពន្ធទាំងពីរ និងបាវបម្រើស្រីទាំងពីរ ព្រមទាំងកូនដប់មួយនាក់របស់គាត់ ឆ្លងត្រង់កន្លែងទឹករាក់នៃទន្លេយ៉ាបុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់ដដែលនោះ លោកបានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ អាល់គីតាប នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ |
រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង
ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន
តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
មានតែស្រុករបស់ពួកកូនចៅអាំម៉ូនប៉ុណ្ណោះ ដែលឯងរាល់គ្នាមិនបានចូលទៅជិតឡើយ គឺជាស្រុកនៅក្បែរស្ទឹងយ៉ាបុក នឹងទីក្រុងទាំងប៉ុន្មានដែលនៅស្រុកភ្នំនោះ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា បានហាមប្រាមនោះផង។
ឯពួករូបេន ហើយនឹងពួកកាឌ់ នោះអញបានឲ្យស្រុកដល់គេ ចាប់តាំងពីស្រុកកាឡាត រហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅជាកណ្តាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកនៃពួកកូនចៅអាំម៉ូន
បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត
គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន
ស្តេចនៃពួកកូនចៅអាំម៉ូនឆ្លើយទៅពួកទូតរបស់យែបថាថា គឺដោយព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់អញ ចាប់តាំងពីស្ទឹងអើណូនទៅដល់ស្ទឹងយ៉ាបុក ហើយត្រឹមទន្លេយ័រដាន់ ក្នុងកាលដែលគេឡើងពីស្រុកអេស៊ីព្ទមកនោះ ដូច្នេះចូរប្រគល់ស្រុកទាំងនោះមកអញវិញឥឡូវ ដោយមេត្រីចុះ