នោះត្រូវជំរាបថា នេះជារបស់ផងយ៉ាកុបជាអ្នកបំរើលោក គឺជាជំនូនផ្ញើមកជូនដល់អេសាវជាលោកម្ចាស់ខ្ញុំ ហើយមើល លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ
លោកុប្បត្តិ 32:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ នឹងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជំរាបតាមពាក្យនេះដូចគ្នា ព្រះគម្ពីរខ្មែរសាកល គាត់ក៏បង្គាប់ដូចគ្នាទៅបាវបម្រើទីពីរ បាវបម្រើទីបី និងអស់អ្នកដែលដើរពីក្រោយហ្វូងសត្វទាំងនោះ ថា៖ “ចូរនិយាយពាក្យដូចគ្នានេះទៅអេសាវ ពេលអ្នករាល់គ្នាជួបគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបង្គាប់ទៅអ្នកទីពីរ ព្រមទាំងអ្នកទីបី និងអស់អ្នកដែលដើរតាមហ្វូងសត្វទាំងអស់ដូចៗគ្នាថា៖ «កាលណាជួបលោកអេសាវ ត្រូវនិយាយតាមពាក្យនេះដូចគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ លោកបង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ជាម្ចាស់ ត្រូវជម្រាបលោកដូច្នេះ អាល់គីតាប យ៉ាកកូបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ គាត់បង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ត្រូវជម្រាបគាត់ដូច្នេះ |
នោះត្រូវជំរាបថា នេះជារបស់ផងយ៉ាកុបជាអ្នកបំរើលោក គឺជាជំនូនផ្ញើមកជូនដល់អេសាវជាលោកម្ចាស់ខ្ញុំ ហើយមើល លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ
គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ
នាងក៏ប្រាប់ដល់ពួកបំរើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាល ជាប្ដីនាងឡើយ