ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ
លោកុប្បត្តិ 31:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់គាត់ហៅគំនរថ្មនោះថា យេការ-សាហាឌូថា តែយ៉ាកុបហៅថា កាលេឌ វិញ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ហៅគំនរនោះថា “យេការ-សាហាឌូថា” រីឯយ៉ាកុបហៅវាថា “កាលេឌ” វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ហៅគំនរថ្មនោះថា "យេការ-សាហាឌូថា" តែលោកយ៉ាកុបហៅថា "កាលេឌ" វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ហៅកន្លែងនោះថា «យេការ-សាហាឌូថា» តែលោកយ៉ាកុបហៅកន្លែងនោះថា «កាឡេឌ» វិញ។ អាល់គីតាប ឡាបាន់ហៅកន្លែងនោះថា «យេការ-សាហាឌូថា» តែយ៉ាកកូបហៅកន្លែងនោះថា «កាឡេឌ»វិញ។ |
ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ
រួចគេទៅដល់ស្រុកកាឡាត នឹងស្រុកថាសធីម-ហ៊ុតស៊ី ពីនោះក៏ទៅដល់ដាន់-យ្អាន ហើយវាងរហូតដល់ស៊ីដូន
ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេដាក់ឈ្មោះអាសនានោះថា «ទីបន្ទាល់» ដ្បិតគេថា នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនឹងយើងខ្ញុំ ពីព្រះយេហូវ៉ា ថាទ្រង់ជាព្រះពិត។