ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា សេបា ហេតុ​នោះ​បាន​ជា​ឈ្មោះ​ទី​ក្រុង​នោះ​ហៅ​ថា បៀរ-សេបា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូងនោះ​ថា សេបា​។ ហេតុនេះហើយបានជា​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា បៀរ-សេបា រហូតដល់​សព្វថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា "សេបា" ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុង​នោះ​មាន​ឈ្មោះ​ថា "បៀរ-សេបា" រហូត​មក​ដល់​សព្វ‌ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា‌ហាក់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា


ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង


គេ​ឆ្លើយ​តប​ថា យើង​បាន​ឃើញ​ជាក់​ច្បាស់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក បាន​ជា​យើង​បាន​និយាយ​គ្នា​ថា គួរ​ឲ្យ​យើង​តាំង​សម្បថ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ឥឡូវ យើង​សូម​តាំង​សញ្ញា​នឹង​អ្នក​ថា


នៅ​ថ្ងៃ​នោះ​ឯង ពួក​បាវ​របស់​អ៊ីសាក​មក​ជំរាប​គាត់​ពី​ដំណើរ​អណ្តូង ដែល​ទើប​នឹង​ជីក​ថា យើង​ជីក​បាន​ទឹក​ហើយ


ហាសា-ស៊ូអាល បៀរ-សេបា នឹង​តំបន់​នៅ​ជុំវិញ


កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ