កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី នឹងកងដៃ២ជុំ ទំងន់២០ជីឲ្យដល់នាង
លោកុប្បត្តិ 24:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់ឃើញក្រវិល នឹងកងដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលរេបិកាជាប្អូនបានប្រាប់ពីអ្នកនោះថា គាត់បាននិយាយនឹងខ្ញុំយ៉ាងនេះមួយៗ នោះក៏ចេញទៅឯគាត់ ឃើញកំពុងឈរនៅក្បែរអូដ្ឋជិតអណ្តូងនៅឡើយ ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់បានឃើញក្រវិល និងកងដៃនៅដៃរបស់ប្អូនស្រីគាត់ ហើយបានឮពាក្យរបស់រេបិកាប្អូនស្រីគាត់ ដែលរៀបរាប់ថា៖ “បុរសនោះនិយាយនឹងខ្ញុំដូច្នេះ” គាត់ក៏ទៅរកបុរសនោះ នោះមើល៍! បុរសនោះកំពុងឈរនៅក្បែរអូដ្ឋត្រង់ប្រភពទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឃើញក្រវិល និងកងដៃដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលនាងរេបិកាជាប្អូនបានរៀបរាប់ប្រាប់ថា៖ «អ្នកនោះហើយដែលបាននិយាយមកខ្ញុំ» នោះគាត់ក៏ចេញទៅជួបបុរសនោះ ហើយឃើញគាត់កំពុងឈរនៅក្បែរអូដ្ឋ ជិតអណ្តូងទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបិកាជាប្អូនរៀបរាប់នូវសេចក្ដីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។ អាល់គីតាប ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮរ៉ហ្វ៊ីកា ជាប្អូនរៀបរាប់នូវសេចក្តីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្តូងទឹក។ |
កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី នឹងកងដៃ២ជុំ ទំងន់២០ជីឲ្យដល់នាង
រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ នឹងកន្លែងសំរាប់ឲ្យអូដ្ឋជាស្រេចហើយ។
តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬ តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួនសំរាប់រៀបការបានឬអី ប៉ុន្តែរាស្ត្ររបស់អញបានភ្លេចអញជាយូរថ្ងៃវិញ នឹងរាប់មិនបានឡើយ
នោះមានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនឹងនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយនឹងមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
គាត់និយាយប្រាប់ម្តាយថា ប្រាក់១១០០ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្តាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើលប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំហើយដែលយក ដូច្នេះ ម្តាយនិយាយថា សូមពរពីព្រះយេហូវ៉ាដល់ឯងជាកូន