លោកុប្បត្តិ 23:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ក្រោក ចេញពីមុខសព ទៅនិយាយនឹងពួកកូនចៅហេតថា ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំក្រោកចេញពីមុខសព ហើយនិយាយនឹងកូនចៅហេតថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំក្រោកចេញពីមុខសពប្រពន្ធរបស់លោក ហើយនិយាយទៅពួកកូនចៅហេតថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖ អាល់គីតាប បន្ទាប់មក អ៊ីព្រហ៊ីមចាកចេញពីសាកសពភរិយា ទៅមានប្រសាសន៍នឹងជនជាតិហេតដូចតទៅ៖ |
ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធ។
នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។
គឺក្នុងរអាងដែលនៅចំការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេនៅស្រុកកាណាន ដែលអ័ប្រាហាំបានទិញជាមួយនឹងចំការនោះ ពីអេប្រុនសាសន៍ហេត ទុកសំរាប់ជាទីកប់ខ្មោច
នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត នឹងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ