រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទ បាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ
លោកុប្បត្តិ 22:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស នឹងម្អាកា។ ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត ប្រពន្ធចុងរបស់គាត់ឈ្មោះរេយូម៉ា ក៏បង្កើតធេបា កាហាំ ថាហាស និងម្អាកាដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រពន្ធចុងរបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម្អាកា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។ អាល់គីតាប រីឯប្រពន្ធទីពីររបស់ណាឃរ ឈ្មោះរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។ |
រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទ បាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ
ឯបេធូអែលបានបង្កើតរេបិកា គឺកូនទាំង៨នាក់នោះ ដែលមីលកាបានបង្កើតឲ្យណាឃរជាប្អូនអ័ប្រាហាំ
តែបានចែកអំណោយខ្លះដល់ពួកកូនចៅរបស់ប្រពន្ធចុងគាត់ដែរ រួចក៏ឲ្យគេចាកចេញពីអ៊ីសាកកូនគាត់ទៅឯស្រុកខាងកើតវិញ ក្នុងកាលដែលគាត់នៅរស់នៅឡើយ
បន្ទាប់នឹងនាងនោះ ទ្រង់ក៏យកនាងម្អាកា ជាបុត្រីអាប់សាឡំម នាងនោះបង្កើតអ័ប៊ីយ៉ា អ័ថាយ ស៊ីសា នឹងសឡូមិតថ្វាយទ្រង់
ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែទ្រង់នឹងតាំងគោលចារិកនៃស្រីមេម៉ាយឲ្យមាំមួនវិញ។