ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 14:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ក្រុង​សូដុំម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម នឹង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ ក៏​នាំ​គ្នា​ចេញ​ទៅ​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ទាំង​នោះ នៅ​ត្រង់​វាល​ច្រក​ស៊ីឌីម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​ស្ដេច​នៃ​សូដុម ស្ដេច​នៃ​កូម៉ូរ៉ា ស្ដេច​នៃ​អាត់ម៉ា ស្ដេច​នៃ​សេបោម និង​ស្ដេច​នៃ​បេឡា (​បេឡា​គឺ​សូអារ​) ក៏​យាង​ចេញទៅ ហើយ​តម្រៀប​គ្នា​ដើម្បី​ច្បាំង​នៅ​ជ្រលងភ្នំ​ស៊ីឌីម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​ក្រុង​សូដុម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ ក៏​នាំ​គ្នា​លើក​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​តទល់ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស្តេច​ក្រុង​សូដុម ស្តេច​ក្រុង​កូម៉ូ‌រ៉ា ស្តេច​ក្រុង​អាដម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្តេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម

សូមមើលជំពូក



លោកុ‌ប្បត្តិ 14:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា នឹង​សេបោម រហូត​ដល់​ឡាសា


ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ​ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​សូដុំម នឹង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន‌ច្បារ​ផង​ព្រះ‌យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង


ឯ​វាល​ច្រក​ស៊ីឌីម នោះ​មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុំម នឹង​ស្តេច​ក្រុង​កូម៉ូរ៉ា​គេ​រត់​ទៅ​ក៏​ដួល​នៅ​ទី​នោះ ឯ​អស់​អ្នក​ដែល​នៅ​សល់ គេ​រត់​ទៅ​ឯ​ភ្នំ


គឺ​ច្បាំង​នឹង​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ធីដាល​ជា​ស្តេច​កូយីម អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ នឹង​អើយ៉ុក​ជា​ស្តេច​អេឡាសារ មាន​ស្តេច​៤​អង្គ​ច្បាំង​នឹង​ស្តេច​៥​អង្គ


មើល‌ន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ


ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា សូអារ។


ឱ​អេប្រា‌អិម​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចោល​ឯង​បាន ឱ​អ៊ីស្រាអែល​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​លះ‌បង់​ឯង​បាន អញ​នឹង​ធ្វើ​ដល់​ឯង ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​អាត់ម៉ា​យ៉ាង​ណា​បាន ឬ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​សេបោ​ដូច​ម្តេច​បាន ចិត្ត​របស់​អញ​បាន​ប្រែ‌ប្រួល​នៅ​ក្នុង​ខ្លួន សេចក្ដី​អាណិត‌អាសូរ​របស់​អញ​បាន​រំជួល​ឡើង​ជា​មួយ​គ្នា