ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 10:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​របស់​គូស គឺ​សេបា ហាវីឡា សាប់តា រ៉ាម៉ា នឹង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា នឹង​ដេដាន់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​គូស មាន​សាបា ហាវីឡា សាប់តា រ៉ាអាម៉ា និង​សាប់តិកា​។ ពួក​កូនប្រុស​របស់​រ៉ាអាម៉ា មាន​សេបា និង​ដេដាន់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​គូស គឺ​សេបា ហាវី‌ឡា សាប់តា រ៉ាម៉ា និង​សាប់តិ‌កា។ កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូន​ចៅ​របស់​រ៉ា‌ម៉ា​មាន​សេបា និង​ដេដាន់។

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​គូស មាន សេបា ហាវី‌ឡា សាបតា‌រ៉ាម៉ា និង​សាបតិ‌កា។ កូន​ចៅ​របស់​រ៉ាម៉ា មាន សេបា និង​ដេដាន់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 10:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី


ទី​១​ឈ្មោះ​ពិសុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ដែល​មាន​មាស


កាល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ឮ​ពី​កិត្តិ‌នាម​របស់​សាឡូម៉ូន​ខាងឯ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​យាង​មក​ល្បង​សួរ​ទ្រង់ ដោយ​ប្រស្នា​ដ៏​ជ្រៅ


កូន​របស់​គូស គឺ​សេបា ហាវីឡា សាបតា រ៉ាម៉ា នឹង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា នឹង​ដេដាន់


នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច​មក​ជំរាប​លោក


ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​ឯង​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់


ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង


ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក នឹង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ


ស្រុក​ដេដាន់​ធ្វើ​ជំនួញ​នឹង​ឯង ដោយ​សំពត់​មាន​ដំឡៃ​សំរាប់​ជិះ​សេះ


ពួក​ឈ្នួញ​ពី​ស្រុក​សេបា ហើយ​ពី​ស្រុក​រ៉ាម៉ា ជា​អ្នក​ជួញ​ប្រែ​នឹង​ឯង គេ​បាន​យក​គ្រឿង​ម្ហូប​យ៉ាង​វិសេស ថ្ម​មាន​ដំឡៃ​គ្រប់​មុខ នឹង​មាស ដូរ​នឹង​ទំនិញ​របស់​ឯង