លោកុប្បត្តិ 10:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហើយជាពួកកូនរបស់សិម តាមគ្រួ តាមភាសា តាមអស់ទាំងស្រុក នឹងនគររបស់គេ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះហើយ ជាកូនចៅរបស់សិម តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់សិម តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ អាល់គីតាប នេះហើយជាពូជពង្សរបស់សិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ |
នោះសុទ្ធតែជាគ្រួ ទាំងប៉ុន្មានរបស់ពួកកូនចៅណូអេ តាមពូជដំណនៅនគរគេ គឺជាពួកអ្នកទាំងនោះហើយ ដែលបានបែកខ្ញែកគ្នា ចេញទៅសាសន៍ផ្សេងៗ នៅផែនដីក្រោយទឹកជន់លិច។
គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។
ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា