លោកុប្បត្តិ 10:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់កូមើរគឺ អ័សក្នាស រីផាត នឹងតូកាម៉ា ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់កូមើរ មានអ័សក្នាស រីផាត និងតូកាម៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។ អាល់គីតាប កូនចៅរបស់កូមើរ មាន អ័សក្នាស រីផាត និងតូការម៉ា។ |
ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្តាលសាសន៍ទាំងប៉ុន្មាន ត្រូវឲ្យប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី នឹងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង
ហើយមានទាំងសាសន៍កូមើរ នឹងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត នឹងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយនឹងឯងផង។