ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 9:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ថ្ងៃ​ទី​៨ ម៉ូសេ​ក៏​ហៅ​អើរ៉ុន នឹង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី លោក​ម៉ូសេ​ក៏​ហៅ​លោក​អើរ៉ុន និង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​ប្រាំ‌បី លោក​ម៉ូសេ​កោះ​ហៅ​លោក​អើរ៉ុន កូន​ប្រុស​របស់​លោក និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ឲ្យ​មក។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ទី​ប្រាំ‌បី ម៉ូសា​កោះហៅ​ហារូន កូន​ប្រុស​របស់​គាត់ និង​អស់​លោក​អះលី‌ជំអះ​អ៊ីស្រ‌អែល​ឲ្យ​មក។

សូមមើលជំពូក



លេវី‌វិន័យ 9:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ នឹង​ចៀម​ញី​១​ឥត‌ខ្ចោះ​អាយុ​១​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​នឹង​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ហើយ​នឹង​ប្រេង​១​កំប៉ុង


នៅ​ថ្ងៃ​ទី​៨ អ្នក​នោះ​ត្រូវ​យក​របស់​ទាំង​នោះ​មក​ប្រគល់​ដល់​សង្ឃ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត


លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ


លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​នាង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ


ហើយ​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​នៅ​អស់​៧​ថ្ងៃ ដរាប​ដល់​អស់​ទាំង​ថ្ងៃ ដែល​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​សង្ឃ​បាន​សំរេច ដ្បិត​ត្រូវ​ធ្វើ​ពិធី​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ​ឲ្យ​គ្រប់​៧​ថ្ងៃ


នោះ​អើរ៉ុន នឹង​ពួក​កូន​លោក​ក៏​ធ្វើ​សំរេច​គ្រប់​ការ​ទាំង​អស់ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​ម៉ូសេ។


រួច​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ


ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នឹង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ