ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសំរាកទៅ គឺនឹងបំពេញការសំរាក ដែលខានមានពីកាលគួរឈប់សំរាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ
ក្នុងឆ្នាំទាំងប៉ុន្មានដែលស្រុកនៅស្ងាត់ឈឹង នោះស្រុកទេសនឹងបានសម្រាក ជួសឲ្យឆ្នាំសប្ប័ទដែលអ្នករាល់គ្នាមិនបានកាន់តាម ក្នុងគ្រាដែលអ្នករាល់គ្នានៅស្រុកនោះនៅឡើយ
ក្នុងពេលស្រុកស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុក ដីពុំបានសម្រាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសប្ប័ទសោះឡើយ។
ក្នុងពេលដែលស្រុកស្ងាត់ជ្រងំនោះទឹកដីនឹងបានសម្រាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុកដីពុំបានសម្រាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសម្រាកសោះឡើយ។
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាមិនបានស្តាប់តាមអញ ដើម្បីនឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះ ដល់បងប្អូនឯងរៀងខ្លួន នឹងដល់អ្នកជិតខាងឯងរៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ឯងរាល់គ្នាវិញ គឺឲ្យរួចចេញទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់អត់ដែរ អញនឹងធ្វើឲ្យឯងរាល់គ្នាត្រូវសាត់អណ្តែតទៅមក កណ្តាលអស់ទាំងនគរនៅផែនដី
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នា ចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង នោះដីនៅស្រុកនោះត្រូវមានពេលឈប់សំរាកថ្វាយព្រះយេហូវ៉ា
ស្រុកនោះនឹងបានសំរាក ក្នុងរវាងប៉ុន្មានដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សំរាកវិញ
ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ
ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ